ថ្ងៃច័ន្ទ ទី២៨ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ PKA TV Online ចាងហ្វាងការផ្សាយ លោក អ៊ុង ស៊ីណាត ទូរស័ព្ទ 0886 511114 និពន្ធនាយក លោក ឈួន ពុធតុលា ទូរស័ព្ទ 089 359434
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយសមាជិកព្រឹទ្ធសភា៣រូបមកពីបក្សជំទាស់
Mon,28 April 2025 (Time 04:57 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 3នាក់)

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអនុញ្ញាតឱ្យសមាជិកព្រឹទ្ធសភា៣រូបមកពីគណបក្សឆន្ទៈខ្មែរ ដែលជាបក្សជំទាស់នៅកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជំនួបនេះបានធ្វើឡើងនៅវិមានព្រឹទ្ធសភាកម្ពុជា។

សមាជិកព្រឹទ្ធសភាទាំង៣រូបមកពីបក្សឆន្ទៈខ្មែររួមមាន៖ លោក សុក ហាច, លោក សេង ម៉ារឌី និងលោក គង់ មុនីកា។ កិច្ចសំណេះសំណាលរវាងសម្តេចតេជោ និងសមាជិកព្រឹទ្ធសភាមកពីបក្សឆន្ទៈខ្មែរ ត្រូវបានធ្វើឡើងក្រោមបរិយាកាសដ៏ស្និទ្ធស្នាល។

ទិដ្ឋភាពនៃការជជែក និងការសំណេះសំណាលប្រកបដោយភាពស្និទ្ធស្នាលរវាងសម្តេចតេជោប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយសមាជិកព្រឹទ្ធសភាទាំង៣រូបមកពីបក្សជំទាស់នៅកម្ពុជា ទទួលបានការចាប់អារម្មណ៍ខ្ពស់ពីអ្នកតាមដានបញ្ហានយោបាយ និងសង្គម។ តាមរយៈទិដ្ឋភាពបែបនេះ ត្រូវបានគេពិពណ៌នាថា ជាទិដ្ឋភាពនៃការធ្វើនយោបាយមួយ ដែលពលរដ្ឋខ្មែរប្រាថ្នាចង់បាន ពោលអ្នកនយោបាយទោះមកពីបក្សផ្សេងទៀត តែអង្គុយធ្វើការជាមួយគ្នាដើម្បីផលប្រយោជន៍រួមរបស់ខ្មែរ៕

វីដែអូ