ថ្ងៃអង្គារ៍ ទី២៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ PKA TV Online ចាងហ្វាងការផ្សាយ លោក អ៊ុង ស៊ីណាត ទូរស័ព្ទ 0886 511114 និពន្ធនាយក លោក ឈួន ពុធតុលា ទូរស័ព្ទ 089 359434
សម្ដេចធិបតីបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តសម្រាប់ព្រះរាជាណាចក្រពីរគោលដៅតែមួយជាមួយថៃ
Wed,23 April 2025 (Time 10:37 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 5នាក់)

ភ្នំពេញ ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ បានថ្លែងទៅកាន់នាយករដ្ឋមន្ត្រីថៃថា កម្ពុជាបានត្រៀមខ្លួនជាស្រេច សម្រាប់ព្រះរាជាណាចក្រពីរគោលដៅតែមួយជាមួយថៃ និងបើកចំហរជានិច្ច ព្រមទាំងមានសុច្ឆន្ទៈចង់រីកចម្រើនជាមួយគ្នា ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងនវានុវត្តន៍។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយ លោកជំទាវនាយករដ្ឋមន្រ្តីថៃ ក្រោយបញ្ចប់ជំនួប និងពិធីចុះហត្ថលេខាលើឯកសារចំនួន៧ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៣ ខែមេសានេះ អំឡុងពេលលោកស្រីនាយករដ្ឋមន្រ្តីថៃ មកបំពេញទស្សនកិច្ចនៅកម្ពុជាថ្ងៃទី១។

ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីក៏បានអរគុណដល់មិត្តថៃ ដែលបានបន្តយកចិត្តទុកដាក់ចំពោះពលករខ្មែរ និងថ្មីៗនេះបានលើកលែងលើថ្លៃទិដ្ឋាការអនុញ្ញាតឲ្យចូលប្រទេសវិញ សម្រាប់ពលករខ្មែរដែលបានធ្វើដំណើរមកលេងគ្រួសារនៅប្រទេសកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ស្របតាមការស្នើសុំដោយផ្ទាល់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាពេលកន្លងទៅ៕

វីដែអូ