ក្នុងឱកាស អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford នៅខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្នការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជាកំពុងមានកំណើនគួរឱ្យគត់សម្គាល់។ស្របពេលដែលសម្ទុះកំណើននៃការប្រើប្រាស់រថយន្តអាគ្កិសនីនៅកម្ពុជាកំពុងកើនឡើងនេះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានណែនាំដល់ក្រសួងរ៉ែ និងថាមពល ចុះសិក្សាពិនិត្យមើល ដើម្បីដាក់ពង្រាយស្ថានីយរថយន្តអគ្គិសនីបន្ថែមទៀតនៅតាមបណ្ដាផ្លូវជាតិសំខាន់ៗ និងត្រូវគិតគូរអំអីស្ដង់ដាសុវត្ថិភាព និងគុណភាពតាមបណ្ដាស្ថានីយរថយន្តអគ្គិសនីនានាផងដែរ។សម្ដេចធិបតីមានប្រសាសន៍ថា កម្ពុជាប្តេជ្ញាបង្កើនការរួមចំណែកជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យកើនឡើងដល់៧០% នៅឆ្នាំ២០៣០ តាមរយៈគំនិតផ្តួចផ្តើមស្តីពីកិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal) ដើម្បីអនាគតរបស់អាស៊ាន បៃតង ធន់ និងមាននិរន្តរភាព។សូមបញ្ជាក់ថា កម្ពុជាបានបង្កើត និងអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ កម្ពុជាប្តេជ្ញាបង្កើនការរួមចំណែកជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យកើនឡើងដល់៧០% នៅឆ្នាំ២០៣០ តាមរយៈគំនិតផ្តួចផ្តើមស្តីពីកិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal) ដើម្បីអនាគតរបស់អាស៊ាន បៃតង ធន់ និងមាននិរន្តរភាព៕
វីដែអូ