ថ្ងៃច័ន្ទ ទី២៨ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ PKA TV Online ចាងហ្វាងការផ្សាយ លោក អ៊ុង ស៊ីណាត ទូរស័ព្ទ 0886 511114 និពន្ធនាយក លោក ឈួន ពុធតុលា ទូរស័ព្ទ 089 359434
សហគ្រិនខ្មែរ និងអេនធើប្រាយវិហ្សិនអាខេដេមី សហការរៀបចំកម្មវិធីបើកសម្ពោធ “ក្លឹបមិត្ដសហគ្រិនឆ្នាំ២០២៤” នៅខេត្តសៀមរាប
Thu,18 April 2024 (Time 04:38 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 199នាក់)

នៅដើមខែមេសា ឆ្នាំ២០២៤ សហគ្រិនខ្មែរ ដែលត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងតួនាទីជាស្ថាប័នគាំទ្រប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ក្នុងភាពជាដៃគូជាមួយ អេនធើប្រាយវិហ្សិនអាខេដេមី ដែលជាមជ្ឈមណ្ឌលកសាងវិជ្ជាជីវៈ និងសមត្ថភាពសហគ្រិន បានរៀបចំកម្មវិធីសម្ពោធ “ក្លឹបមិត្ដសហគ្រិនឆ្នាំ២០២៤” នៅខេត្ដសៀមរាប។

កម្មវិធីនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីបានបញ្ចប់ “កម្មវិធីធ្វើឲ្យអាជីវកម្មប្រសើរឡើង” រដូវកាលទី១ ទី២ និងទី៣។ នៅក្នុងខែមីនា ឆ្នាំ២០២៤ កន្លងទៅ ការបិទបញ្ចប់ “កម្មវិធីធ្វើឲ្យអាជីវកម្មប្រសើរឡើង” បានរៀបចំឡើងនៅទីស្នាក់ការសហគ្រិនខ្មែរ ប្រកបដោយភាពជោគជ័យ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ។

វីដែអូ