សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីចុងសប្តាហ៍នេះ បានបញ្ជាក់ពីការដាក់ចេញនូវគោលនយោបាយអនុគ្រោះជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល សំដៅលើកទឹកចិត្ត និងជួយសម្រួលដល់វិស័យអប់រំ ជាពិសេសដើម្បីជួយសម្រាលបន្ទុកចំណាយដល់សាកលវិទ្យាល័យ សាលារៀន ក៏ដូចជាឪពុកម្តាយ អ្នកអាណាព្យាបាល និងសិស្ស និស្សិត។បើតាមសម្តេចធិបតី ក្នុងអង្គប្រជុំថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចបានសម្រេចផ្តល់នូវការលើកទឹកចិត្តចំនួន០៣ ចំណុច ដល់គ្រឹះស្ថានអប់រំ ដោយបន្តអនុគ្រោះពន្ធមួយចំនួន ដូចជា ពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធអប្បបរមា អាករលើតម្លៃបន្ថែម និងពន្ធកាត់ទុកលើសេវាការប្រាក់ និងភាគលាភ ចាប់ពីឆ្នាំ២០២៤ រហូតដល់ដំណាច់ឆ្នាំ២០២៨។
វីដែអូ