ថ្ងៃច័ន្ទ ទី២៨ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ PKA TV Online ចាងហ្វាងការផ្សាយ លោក អ៊ុង ស៊ីណាត ទូរស័ព្ទ 0886 511114 និពន្ធនាយក លោក ឈួន ពុធតុលា ទូរស័ព្ទ 089 359434
នាយករដ្ឋមន្ត្រីអុីស្រាអែល ណេតាន់យ៉ាហ៊ូ ប្រកាសក្តែងៗថានរណាសាកប៉ះអុីស្រាអែលតែបន្តិច ច្បាស់ជាទទួលធម៌ក្តៅមិនខាន
Thu,09 January 2020 (Time 09:43 AM)
ដោយ ៖ (ចំនួនអ្នកអាន: 1210នាក់)

លោក បេនយ៉ាមីនណេតាន់យ៉ាហ៊ូ បានចេញសេចក្តីព្រមា.នដ៏ច្បាស់ក្រឡែតទំនងជាចង់ផ្ញើរទៅកាន់អ៊ី.រ៉ង់កុំអោយចង់សាកវា.យប្រហារអ៊ីស្រាអែលអោយសោះ។ លោកបាននិយាយថា លោកបាននិយាយសម្រាប់ប្រទេសជិតខាងជាច្រើនរបស់អ៊ីស្រាអែលក្នុងការគាំទ្ររជុំវិញការឆ្លើយតបជាថ្មីទាក់ទិនទៅនឹងរឿងការសម្លា.ប់របស់មេបញ្ជាការយោធាអ៊ីរ៉ង់លោក Qasem Soleimani។
យ៉ាងណាមិញ លោកនាយករដ្ឋមន្ត្រីអុីស្រាអែល ណេតាន់យ៉ាហ៊ូ បានថ្លែងទៅកាន់សន្និសីទមួយនៅក្រុងយេរូសាឡិម នៅព្រឹកថ្ងៃពុធគឺប៉ុន្មានម៉ោងបន្ទាប់ពីអ៊ីរ៉ង់បានបើកការវា.យប្រ.ហារមីស៊ីលទៅលើមូលដ្ឋានយោធានៅអ៊ីរ៉ាក់ដែលផ្ទុកកងទ័ពអាមេរិកហើយចំពេលមានការគំរា.មកំហែ.ងអ៊ីរ៉ង់ជាថ្មី ដើម្បីវា.យប្រ.ហារទីក្រុងនានារបស់អ៊ីស្រាអែលនោះ ស្រាប់តែលោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល បានមានប្រសាសន៍ចំៗយ៉ាងដូច្នេះថា“ អ្នកណាដែលព្យាយាមវា.យប្រហា.រយើង នឹងទទួលរងនូវការវា.យប្រ.ហារតបវិញដ៏សាហា.វបំផុត។
លោក Netanyahu បានបន្តថា៖ Qassem Soleimani ធ្វើឲ្យមានការស្លា.ប់មនុស្សរាប់មិនអស់ទៅហើយ តាំងពីគាត់បានធ្វើឱ្យមានអស្ថិរភាពដល់ប្រទេសជាច្រើនអស់ជាច្រើនទសវត្សមកហើយទៀតនោះ ហើយគាត់កំពុងរៀបចំផែនការអាក្រក់ជាងនេះទៅទៀត។
ប្រធានាធិបតី Trump គួរតែត្រូវបានអបអរសាទរចំពោះការធ្វើសកម្មភាពយ៉ាងអង់អាចក្លាហាន និងម៉ឺងម៉ាត់ប្រឆាំ.ងនឹងភេរ.វក.រនេះ។ អ្វីដែលខ្ញុំកំពុងនិយាយនៅថ្ងៃនេះថ្ងៃនេះដោយបើកចំហ ហើយអ្វីដែលខ្ញុំបាននិយាយនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះមានមេដឹកនាំជាច្រើននៅមជ្ឈឹមបូព៌ាកំពុងគិតពិចារណា” ។
លោកបានបន្ថែមថា“ អ៊ីស្រាអែលឈរទាំងស្រុងក្រៅពីសហរដ្ឋអាមេរិក…អាមេរិចគ្មានមិត្តណាល្អជាងអ៊ីស្រាអែលទេ ហើយអ៊ីស្រាអែលក៏គ្មានមិត្តណាល្អជាងសហរដ្ឋអាមេរិកដែរ”៕

វីដែអូ