ថ្ងៃច័ន្ទ ទី២៨ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ PKA TV Online ចាងហ្វាងការផ្សាយ លោក អ៊ុង ស៊ីណាត ទូរស័ព្ទ 0886 511114 និពន្ធនាយក លោក ឈួន ពុធតុលា ទូរស័ព្ទ 089 359434
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ TYDA និងប៊ូយ៉ុងគ្រុប បានចុះអនុស្សារណៈយោគយល់គ្នា(MOU) ដើម្បីគាំទ្រ និងធ្វើសកម្មភាពមនុស្សធម៌
Wed,04 December 2019 (Time 01:09 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 984នាក់)

លោក Shin Hyun-Suk ទីប្រឹក្សាប៊ូយ៉ុងគ្រុប(Booyoung Group) បានបរិច្ចាកថវិកា និងចូលរួមធ្វើកិច្ចការមនុស្សធម៌ជាច្រើននៅក្នុងប្រទេសកម្ពុជា។ នៅក្នុងនោះប៊ូយ៉ុងគ្រុប(Booyoung Group) ក៏បានចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិរបស់កម្ពុជាផងដែរ ស្របពេលដែលសេដ្ឋកិច្ចរបស់កម្ពុជាមានលំនឹង និងរីកចម្រើនក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។



លោក Shin Hyun-Suk បានបញ្ជាក់ថា ដោយមើលឃើញពីទស្សនវិស័យ និងសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) ប៊ូយ៉ុងគ្រុប(Booyoung Group) បានចាប់អារម្មណ៍ និងមានទឹកចិត្តចូលរួមសកម្មភាពមនុស្សធម៌ជាមួយTYDA ដើម្បីជួយសង្គ្រោះ និងផ្ដល់ស្នាមញញឹមចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេស តាមរយៈការផ្ដល់សេវាពិនិត្យនិងព្យាបាលប្រជាពលរដ្ឋដែលគិតថ្លៃ ។



លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានលើកឡើងថា ការចុះអនុស្សរណៈយោគយល់គ្នា(MOU) គឺបានបង្ហាញនូវការគាំទ្រ និងចូលរួមសកម្មភាពមនុស្សធម៌ជាមួយTYDA ដែលមានបេសកកម្មនៅក្នុងការបន្តផ្ដល់នូវការពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដោយសហការ និងគាំទ្រដោយក្រសួងសុខាភិបាល អង្គការដៃគូ និងសប្បុរសជនជាច្រើន។ លោកប្រធានក្រុមប្រឹក្សាភិបាលបានបញ្ជាក់ថា ការពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះមិនត្រឹមតែព្យាបាលជំងឺជូនពួកគាត់ប៉ុណ្ណោះទេគឺផ្ដល់ទាំងស្នាមញញឹម និងក្តីសង្ឃឹសម្រាប់គ្រួសារគាត់ទាំងមូល។ លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ប៊ូយ៉ុងគ្រុប(Booyoung Group) ដែលមានទំនុកចិត្តនៅក្នុងការបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយបានចូលរួមចំណែកផ្ដល់នូវអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងសង្គមជាច្រើនសម្រាប់ប្រជាជនកម្ពុជា។



សូមបញ្ជាក់ថា TYDA និងប៊ូយ៉ុងគ្រុប បានចុះអនុស្សរណៈយោគយល់គ្នា(MOU) ដើម្បីគាំទ្រ និងធ្វើសកម្មភាពមនុស្សធម៌ដោយការពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយបេះដូងមនុស្សធម៌ និងដោយឥតគិតថ្លៃ ដែលពិធីនេះបានរៀបចំធ្វើឡើងនៅសណ្ឋាគារភ្នំពេញ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ ក្រោមវត្តមានលោក ហ៊ុន ម៉ាណែតប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) និងលោក Shin Hyun-Suk ទីប្រឹក្សាប៊ូយ៉ុងគ្រុប(Booyoung Group) ។

វីដែអូ